ប្រភពស្បៀង និងការចិញ្ចឹមជីវិតកាន់តែមានចីរភាពឆ្លងតាមការបណ្តុះបណ្តាល គូស្វាមីភរិយានេះ សព្វថ្ងៃចេះរបៀបជ្រើសរើសប្រភេទបន្លែយកមកដាំឱ្យត្រូវតាមលក្ខខណ្ឌធាតុអាកាស។ ពួកគាត់ដឹងថាអាចដាំត្រកួនបានពេញមួយឆ្នាំដោយសារបន្លែប្រភេទនេះមិនត្រូវការទឹកច្រើនទេ។ សម្រាប់ផលដំណាំមួយមុខៗ ឥឡូវនេះលោកស្រីអាចលក់បានប្រាក់ជិត ៥០០ ០០០រៀល (ប្រហែល ១២៥ដុល្លារ)។ ក្រៅពីនោះ គាត់ និងប្តីរបស់គាត់ចិញ្ចឹមមាន់ថែមទៀត ដើម្បីបំពេញឱ្យប្រភពស្បៀង ដោយអាចរកលុយបាន ពី ៥០ដុល្លារ ទៅ ១០០ដុល្លារ ថែមទៀត។