ប្រការ២ ៖ បែបបទអនុវត្តការងារ និងសណ្ដាប់ធ្នាប់ការងារក្នុងក្រុមហ៊ុនគ្រប់តំណែងទាំងឡាយក្នុងក្រុមហ៊ុននឹងត្រូវមានការបែងចែកការងារយ៉ាងជាក់លាក់។ រាល់គ្រប់ លិខិតប្រគល់ការងារនឹងត្រូវភ្ជាប់ជាមួយនូវលិខិតបែងចែកការងារយ៉ាងច្បាស់លាស់។ ច្បាប់ដើម នៃ រាល់ការបែងចែក ការងាររក្សាទុក និងអាចកែប្រែតាមពេលវេលាណាមួយដោយផ្នែកធនធានមនុស្ស និងរដ្ឋបាល។១- មុនម៉ោងចូលធ្វើការ និងក្រោយម៉ោងឈប់ធ្វើការ កម្មករ និយោជិតត្រូវអនុវត្តនូវការចុច ឬកូដប័ណ្ណពេលវេលាម៉ោងធ្វើការឲ្យបានត្រឹមត្រូវទៀងទាត់តាមពេលវេលាការងាររបស់ខ្លួន និងតាមការកំណត់របស់ក្រុមហ៊ុន។ ហាមវាយបុង ឬកូតប័ណ្ណជំនួសគ្នា។ ២- ត្រូវពាក់ប័ណ្ណសម្គាល់ខ្លួន ម៉ាស និងឯកសណ្ឋានដែលក្រុមហ៊ុនបានផ្ដល់ជូនឲ្យត្រឹមត្រូវ ក្នុងម៉ោងធ្វើការ។ ៣- កម្មករ និយោជិតគ្រប់រូប ត្រូវមកធ្វើការឲ្យបានទាន់ពេលវេលាកំណត់។៤- កម្មករ និងយោជិតត្រូវអនុវត្តន៏ និងគោរពតាមបទបញ្ជាផ្ទៃក្នុង របស់ក្រុមហ៊ុន និងមានសម្ថភាពពេញលេញ ក្នុងការអនុវត្តន៏ភារកិច្ច និងកាតព្វកិច្ចរបស់ខ្លួនឲ្យបានល្អ ។