4.យន្តការនៃការរៀបចំប្រាក់ឈ្នួលប្រាក់ឈ្នួលរបស់បុគ្គលិកអាចនឹងផ្លាស់ប្តូរក្នុងករណីខាងក្រោម៖១-ការរៀបចំប្រាក់ឈ្នួលជាប្រក្រតីសំដៅទៅលើដំណើរការរៀបចំប្រាក់ឈ្នួល ដោយផ្អែកលើលទ្ធផលក្នុងអាជីវកម្មរបស់ក្រុមហ៊ុន និងតាមកម្រិតតម្លៃទំនិញក្នុងសង្គម។២-ក្រុមហ៊ុននឹងផ្តល់រង្វាន់លើកទឹកចិត្តដោយដំឡើងប្រាក់ខែដោយផ្អែកលើលទ្ធផលអនុវត្តការងារនិងសមត្ថភាពរបស់បុគ្គលិក។បុគ្គលិកក្នុងប្រការនេះ សំដៅទៅលើអ្នកផ្តល់ប្រយោជន៍ខ្លាំងជូនក្រុមហ៊ុនក្នុងការធ្វើអាជីវកម្មនៃក្រុមហ៊ុន អ្នកជំរុញការគ្រប់គ្រងដំណើរការ និងមានសមិទ្ធិផលឆ្នើមក្នុងការលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចក្រុមហ៊ុននិងអ្នកផ្សេងទៀតដែលគួរទទួលបានការលើកសរសើរ។៣-បើតំណែងនៃបុគ្គលិកមានការផ្លាស់ប្តូរប្រាក់ឈ្នួលក៏មានការផ្លាស់ប្តូរ។ ហើយប្រាក់ឈ្នួលចាំបាច់ស្របទៅតាមការងារនិងមុខតំណែងរបស់បុគ្គលិក។