ការធ្វើការសងត្រូវអនុវត្តក្នុងថ្ងៃធ្វើការធម្មតា និងក្នុងលក្ខខណ្ឌដែលថិរវេលាធ្វើការ សរុបមិន លើសពី១០ម៉ោងក្នុងមួយថ្ងៃ ឬលើសពី៥៤ម៉ោងក្នុងមួយសប្ដាហ៍ហើយការធ្វើការសងនេះត្រូវឲ្យឈ្នួលតាមអត្រាពេលម៉ោងធ្វើការធម្មតា។ ៣.៥-ការឈប់សម្រាកដោយជំងឺចំពោះអ្នកមានជំងឺ ដែលមានលិខិតត្រឹមត្រូវពីគ្រូពេទ្យ ក្រុមហ៊ុនផ្ដល់ប្រាក់ឈ្នួលពេញក្នុងរយៈ ពេល ០១ខែដំបូង។ នៅខែទី២ និងខែទី៣ ក្រុមហ៊ុនផ្ដល់ប្រាក់ឈ្នួលតែ៦០%។ ចាប់ពីខែទី៣ ដល់ខែទី៦ ក្រុមហ៊ុនមិនផ្ដល់ប្រាក់ឈ្នួលឲ្យទេតែរក្សាក្របខណ្ឌដដែល។ បើឈប់សម្រាកលើសពី៦ខែក្រុមហ៊ុន នឹង ពិនិត្យពិចារណាបញ្ឈប់ពីការងារដោយអនុវត្តតាម ច្បាប់ស្ដីពីការងារ។ ៣.៦-ការឈប់សម្រាកដោយគ្រោះថ្នាក់ការងារអនុវត្តតាមប្រកាសរបស់ក្រសួងទទួលបន្ទុកវិស័យការងារ។