ប្រការ៤ ៖ ពេលម៉ោងធ្វើការការធ្វើការថែមម៉ោង និងការឈប់សម្រាកដោយមានប្រាក់ឈ្នួល ១- ពេលម៉ោងធ្វើការកម្មករនិយោជិតទាំងអស់ត្រូវបានកំណត់ឲ្យអនុវត្តពេលវេលាធ្វើការ ៨ម៉ោងក្នុង មួយថ្ងៃ ឬ៤៨ ម៉ោងក្នុងមួយសប្ដាហ៍។ ពេលវេលាធ្វើការងារប្រចាំថ្ងៃចែកចេញជាពីរពេលគឺ៖- ពេលព្រឹកម៉ោង ៧ : ៣០ នាទី ដល់ម៉ោង ១១ : ០០ នាទី។ (ពីម៉ោង ១១ : ០០ នាទី ដល់ម៉ោង ១២ : ០០ នាទី សម្រាក ១ម៉ោងសម្រាប់បាយថ្ងែត្រង់)- ពេលរសៀលពីម៉ោង១២ : ០០នាទី ដល់ម៉ោង១៦ : ៣០នាទី (ពេលម៉ោងចូលចេញក្រុមហ៊ុនមានសិទ្ធិកែប្រែទៅតាមពេលវេលាកំណត់ជាក់ស្ដែងតែរយៈពេលធ្វើការនៅរក្សា ៨ម៉ោងក្នុងមួយថ្ងៃដដែល ឬ៤៨ ម៉ោងក្នុងមួយសប្ដាហ៍ដដែល)។ ការឈប់សម្រាកប្រចាំសប្ដាហ៍ ៖ ឈប់សម្រាកថ្ងៃអាទិត្យពេញមួយថ្ងៃ។ ២- ការធ្វើការថែមម៉ោង២.១-និយោជកអាចសំណូមពរឲ្យកម្មករនិយោជិតធ្វើការបន្ថែមម៉ោងក្នុងករណី ចាំបាច់ណាមួយ។ ២.២- ធ្វើការថែមម៉ោង ត្រូវឈរលើគោលការណ៍ស្ម័គ្រចិត្ត និងព្រមព្រៀងគ្នារវាងភាគីទាំងសង ខាង។ ២.៣- អត្រាប្រាក់បន្ថែមម៉ោងក្នុងថ្ងៃធ្វើការធម្មតាស្មើនឹង១ដងកន្លះ (១.៥) នៃប្រាក់ឈ្នួលក្នុងថ្ងៃ ធម្មតា ឬបន្ថែមហាសិបភាគរយ(៥០%)លើប្រាក់ឈ្នួលធម្មតា។ ២.៤- ប្រាក់ធ្វើការសម្រាប់ថ្ងៃឈប់សម្រាកប្រចាំសប្ដាហ៍ និងថ្ងៃបុណ្យត្រូវផ្ដល់ស្មើ នឹង២ដង នៃ ប្រាក់ឈ្នួលក្នុងថ្ងៃធម្មតា ឬបន្ថែម១០០% លើប្រាក់ឈ្នួលធម្មតា។២.៥-កម្មករនិយោជិតដែលស្ម័គ្រចិត្តធ្វើការបន្ថែមម៉ោងតាមសំណូមពររបស់និយោជកត្រូវទទួល បានប្រាក់ថ្លៃបាយចំនួន២,០០០រៀល ក្នុងមួយថ្ងៃ ឬទទួលការផ្ដល់ជូនបាយមួយពេល ដោយ ឥតគិតថ្លៃ។