ច្បាប់ការងារខ្មែរកំណត់ឲ្យយកថ្ងៃអាទិត្យជាថ្ងៃសម្រាកប្រចាំសប្តាហ៍ (មាត្រា ១៤៧)។ ការកំណត់ផ្សេងក្រៅពីនេះ គឺទាល់តែមានករណីចាំបាច់ពិសេស ពោលគឺ បើសិនជាឲ្យបុគ្គលិកសម្រាកទាំងអស់ នៅថ្ងៃអាទិត្យ ត្រូវនាំឲ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឲ្យខូចដលដំណើរការជាធម្មតារបស់សហគ្រាស។