ប្រការ៥ ៖ ការកំណត់ប្រាក់ឈ្នួល ប្រាក់រង្វាន់ និងផលប្រយោជន៍ផ្សេងទៀត ១- ការកំណត់ប្រាក់ឈ្នួល ១.១- ប្រាក់ឈ្នួលអប្បបរមា - រយៈពេលហ្វឹកហ្វឺនកូនជាងទទួលប្រាក់ឈ្នួលអប្បបរមា ទៅតាមសេចក្ដីជូនដំណឹង របស់ក្រសួង ទទួលបន្ទុកវិស័យការងារ (វគ្គហ្វឹកហ្វឺនមានថិរវេលា១ខែទៅ៣ខែយោងទៅ តាមមុខងារដែលត្រូវបំពេញឲ្យក្រុមហ៊ុន)។ - រយៈពេលសាកល្បងការងារ ទទួលប្រាក់ឈ្នួលអប្បបរមាទៅតាមសេចក្តីជូនដំណឹង ចុងក្រោយ របស់ក្រសួងទទួលបន្ទុកវិស័យការងារ។ - អ្នកជាប់ការងារសាកល្បងក្លាយជាកម្មករ និយោជិតជាប់លាប់ទទួលប្រាក់ឈ្នួល អប្បបរមា ទៅតាមសេចក្តីជូនដំណឹងចុងក្រោយរបស់ក្រសួងទទួលបន្ទុកវិស័យការងារ ។