រួចហើយ គេក៏នាំគ្នាចាត់ចែងចាប់លាយអំបុកស្រូវថ្មីជាមួយចេកទុំ ទឹកដូងទឹកគ្នោតផ្អែមតាមចំណូលចិត្តពិសាជួបជុំគ្នាយ៉ាងសប្បាយរីករាយនៅ ក្រោមពន្លឺព្រះខែនារដូវរំហើយ។ ដូច្នេះ ពិធីសំពះព្រះខែ អកអំបុក គឺជាពិធីមួយដែលធ្វើឡើង មិនត្រឹមតែសម្រាប់អបអរផលស្រូវសម្បូរបែបនោះទេ តែជាពិធីមួយដែលគេរៀបចំឡើងដើម្បី ព្យាករណ៍នូវរបបទឹកភ្លៀងនៅក្នុងឆ្នាំក្រោយផងដែរ។