ខ.លក្ខណៈវិនិច្ឆ័យ១-បេក្ខជនទាំងពីរភេទត្រូវឆ្លងកាត់ការធ្វើតេស្តអំពីសមត្ថភាព កាយសម្បទា និងអាកប្បកិរិយា។ បើពិនិត្យ ឃើញថាត្រឹមត្រូវទើបក្រុមហ៊ុនជ្រើសរើសឲ្យចូលធ្វើការ។២- ចំពោះអ្នកពេញលក្ខណៈសម្បត្តិ ចាប់ពីថ្ងៃចូលបម្រើការងារក្នុងក្រុមហ៊ុនកំឡុងពេល ១ខែ ទៅ៣ខែ យោលទៅតាមមុខងារដែលត្រូវបំពេញឲ្យក្រុមហ៊ុនថិរវេលានេះចាត់ទុកជាវគ្គហ្វឹក ហ្វឺនកូនជាង ឬជារយៈពេលសាកល្បង។៣- កម្មករ និយោជិតបានឆ្លងកាត់ការសាកល្បងការងារប្រកបដោយជោគជ័យ ត្រូវបានក្លាយ ទៅជាកម្មករនិយោជិតពេញសិទ្ធិ។៤-ក្នុងថិរវេលានៃវគ្គហ្វឹកហ្វឺនកូនជាង និងសាកល្បងការងារ បើប្រឡងមិនជាប់កម្មករនិយោជិត ពេញសិទ្ធិនឹងត្រូវបានបញ្ឈប់ពីការងារ។