ប្រការ៣ ៖ ការពិនិត្យកាយសម្បទាគ្រាដំបូង និងការពិនិត្យសុខភាពជាកាលិក១- ពេលចូលធ្វើការនៅគ្រាដំបូង កម្មករ និយោជិតទាំងអស់ត្រូវបានឆ្លងកាត់ការពិនិត្យកាយ សម្បទាតាម ការកំណត់របស់ច្បាប់ស្ដីពីការងារនៅនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ។បន្ទាប់ពីបានចូលបម្រើការងារហើយ កម្មករនិយោជិតទាំងអស់ ត្រូវទៅពិនិត្យសុខភាពជាកាលិកនៅទីកន្លែងខាងលើតាមការកំណត់របស់មន្ត្រីអធិការកិច្ចការងារ ឬក្រុម ពេទ្យការងារ។២- ចំពោះកម្មករនិយោជិតណាដែលមានជំងឺជាក់ស្ដែងត្រូវបានគ្រូពេទ្យប្រចាំក្រុមហ៊ុនពិនិត្យ និងព្យាបាលជូនជាបឋមដោយឥតគិតថ្លៃ។