ច្បាប់ការងារ ត្រង់មាត្រា ១៣៩ កំណត់ថា ម៉ោងបន្ថែមត្រូវឲ្យប្រើឈ្នួលតាមអត្រាដំឡើង ៥០%។ មានន័យថា បើម៉ោងធម្មតាឲ្យប្រាក់ឈ្នួល ១ម៉ោង ២ពាន់រៀល ម៉ោងបន្ថែម ត្រូវឲ្យ ៣ពាន់។ ប្រសិនបើការងារបន្ថែមម៉ោងនេះ ត្រូវធ្វើនៅថ្ងៃឈប់សម្រាកប្រចាំសប្តាហ៍ ឬធ្វើនៅពេលយប់ គឺប្រាក់ឈ្នួលត្រូវគិតលើសពីប្រាក់ឈ្នួលធម្មតា មួយទ្វេជាពីរ។