គាត់មានមាឌធំមាំខ្ពស់ ទឹកមុខញញឹម សម្តីទន់ភ្លន់តែម៉ត់ចត់ក្នុងការងារ គាត់អពើ្ចញមកដល់សារៀនមុនម៉ោងជានិច្ច។ គាត់បង្រៀនយើងដោយយកចិត្តទុកដាក់ ហើយមានការនឿយហត់ច្រើនក្នុងការបង្រៀន ដើម្បីធើ្វឱ្យអនាគតរបស់យើងមានភាពភ្លឺស្វាងជោគជ័យ។ គាត់តែងតែអប់រំយើងថា ឱ្យតែខំព្យាយាម គង់បានសម្រេច។ យើងទើបរៀនជាមួយគាត់មែន តែយើងរីករាយកក់ក្តៅនិងជិតស្និទ្ធដូចលោកគ្រូថ្នាក់ចាស់ដែរ។ យើងគោរពស្រឡាញ់លោកគ្រូថ្មីណាស់ ពីព្រេះយើងដឹងថា គ្រូបង្រៀនមានទំនួលខុសត្រូវខ្ពស់ គឺជាមគ្គុទ្ទេសក៍ល្អបំជុតនៅក្នាង ជីវីតរបស់យើងគ្រប់គ្នា៕