អត្រាលទ្ធភាព គឺចំនួនកូនជាមធ្យមដែលស្រ្តីម្នាក់អាចបង្កើតបានក្នុងដំណាក់បន្តពូជ។ តាមការធ្វើជំរឿនក្នុងឆ្នាំ1998 អត្រាលទ្ធភាពបង្កកំណើត គឺស្រ្តីម្នាក់មានកូន មធ្យម 5.2 នាក់ ដែលជាអត្រាមួយខ្ពស់ជាងគេបំផុតនៅអាស៊ីអាគ្នេយ៍។ប៉ុន្តែ កម្រិតលទ្ធភាព បង្កកំណើតប្រែប្រួលទៅតាមលក្ខខណ្ឌរបស់នារី ៖ ក្នុងគ្រួសារធូធារ ហើយរស់នៅទីក្រុង នោះលទ្ធភាពបង្កកំណើតរបស់ស្រ្តីក៏ថយចុះដែរ។