កម្មករនិយោជិតអាចស្នើសុំឈប់សម្រាកពិសេសបានដោយមូលហេតុផ្ទាល់ខ្លួនដែលប៉ះពាល់ដល់គ្រួសាររបស់ខ្លួន។ប្រសិនបើកម្មករនិយោជិតមិនទាន់បានប្រើការឈប់សំរាកប្រចាំឆ្នាំរបស់ខ្លួនក្រុមហ៊ុនអាចកាត់ការឈប់សម្រាកពិសេសពីការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ក្នុងឆ្នាំនោះ។ក្រុមហ៊ុនអាចតម្រូវឱ្យកម្មករនិយោជិតធ្វើការដើម្បីកាត់សងការឈប់សម្រាកពិសេស។កម្មករនិយោជិតអាចស្នើសុំឈប់សម្រាកពិសេសរហូតដល់ ៧ថ្ងៃ។