ក្នុងករណីនេះ សហគ្រាសអាចរៀបចំជាវេន ដើម្បីអាចដំណើរការ ២៤ម៉ោង លើ២៤ម៉ោង។ សហគ្រាសអាចចែកការងារជា ៣វេន ដោយ ១វេន មាន ៨ម៉ោង។ ដូច្នេះ បុគ្គលិក ១វេនៗ ធ្វើការតែ ៨ម៉ោងទេ ក្នុងមួយថ្ងៃ។ ការបែងចែកវេននេះ ត្រូវធ្វើយ៉ាងម៉េច ឲ្យមានថ្ងៃសម្រាកប្រចាំសប្តាហ៍ ទៅតាមច្បាប់កំណត់ គឺ២៤ម៉ោងជាប់ៗគ្នា។