ប្រការ៧ ៖ ការប្រើប្រាស់សម្ភារៈ និងហត្ថូបករណ៍របស់ក្រុមហ៊ុនក្នុងពេលបំពេញការងារ១- កម្មករ និយោជិតត្រូវបានទទួលខុសត្រូវចំពោះរាល់ការងារខូចខាតលើសម្ភារៈ ដែលក្រុមហ៊ុន បានប្រគល់ឲ្យប្រើប្រាស់បណ្ដាលមកពីការធ្វេសប្រហែស។២- ត្រូវចេះថែរក្សាការពារ និងទុកដាក់រាល់ឧបករណ៍សម្ភារៈប្រើប្រាស់គ្រប់បែបយ៉ាង របស់ក្រុមហ៊ុនឲ្យបានគង់វង្ស។ ៣- គ្រប់ទ្រព្យសម្បត្តិ របស់ក្រុមហ៊ុនត្រូវសងមកវិញពេលបញ្ចប់កិច្ចសន្យាការងារ ឬលាឈប់ពី ការងារ។កម្មករ និយោជិតនឹងត្រូវទទួលខុសត្រូវសងលើការខូចខាត ឬបាត់បង់សារពើភ័ណ្ឌរបស់ក្រុមហ៊ុន។៤- កម្មករ និយោជិតត្រូវរាយការណ៏ជាបន្ទាន់ទៅអ្នកគ្រប់គ្រងរបស់ខ្លួន ក្នុងករណីមានការខូចខាត រឺបែកបាក់ទ្រព្យសម្បត្តិ និងគ្រឿងបរិក្ខារបស់ក្រុមហ៊ុន