ប្រការ ៨.-
ក្រុមហ៊ុនដែលធ្វើអាជីវកម្មដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុង ត្រូវផ្តល់របាយការណ៍អំពី ទិន្នផលនៃការដឹកជញ្ជូននៅរៀងរាល់ខែ តាមទម្រង់ ឧបសម្ព័ន្ធទី៥ និងតាមគោលការណ៍ណែនាំរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក។
ប្រការ ៩.-
វិញ្ញាបនបត្រចុះបញ្ជីក្រុមហ៊ុនធ្វើអាជីវកម្មដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុង និងលិខិត អនុញ្ញាតឱ្យក្រុមហ៊ុនធ្វើអាជីវកម្មដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុង ត្រូវបានព្យួរនិងអស់ សុពលភាពដោយស្វ័យប្រវត្តិក្នុងករណីដូចខាងក្រោម៖