១-អវត្តមាននៃបុគ្គលិក ក្នុងពេលត្រូវបំពេញកាតព្វកិច្ចការពារមាតុភូមិ និងក្នុងរយៈពេលជាកាតព្វកិច្ចត្រូវរៀនវិជ្ជាយោធា។២-អវត្តមាននៃបុគ្គលិកក្នុងករណីមានជម្ងឺដែលមានគ្រូពេទ្យផ្លូវការបានបញ្ជាក់ត្រឹមត្រូវ។ថិរវេលា អវត្តមាននោះត្រូវមានកំណត់ត្រឹមប្រាំមួយខែ ។៣- ពេលអាក់ខានធ្វើការដោយហេតុមានគ្រោះថ្នាក់ការងារ ឬមានជម្ងឺក្នុងវិជ្ជាជីវៈ។៤-ការឈប់សម្រាកដែលបានអនុញ្ញាតឱ្យស្ត្រីជាបុគ្គលិកក្នុងឱកាសមានគភ៌ និងសម្រាលកូន ព្រមទាំងមានជម្ងឺបណ្តាលមកពីសម្រាលកូន៥-អវត្តមាននៃបុគ្គលិក ដែលក្រុមហ៊ុនបានអនុញ្ញាតតាមច្បាប់ តាមការព្រមព្រៀងរួម ឬការយល់ព្រមរៀងខ្លួន។៦-ការបញ្ឈប់បុគ្គលិកក្នុងមួយរយៈពេលដោយមានមូលហេតុសមស្របតាមបទបញ្ជាផ្ទៃក្នុង។៧-អវត្តមាននៃបុគ្គលិកក្នុងឱកាសឈប់សម្រាកដោយមានប្រាក់ឈ្នួលដោយគិតបន្ថែមទាំងថិរវេលាធ្វើដំណើរជាយថាហេតុផង។៨-ការឃាត់ខ្លួននៃបុគ្គលិក ដែលមិនបណ្តាលឱ្យជាប់ពិរុទ្ធ។៩-ប្រធានសក្តិដែលបណ្តាលឱ្យភាគីណាមួយបំពេញកាតព្វកិច្ចមិនបាន ក្នុងរយៈពេលមិនលើសពី៣ខែ។១០-ពេលណាដែលក្រុមហ៊ុនជួបការលំបាកសេដ្ឋកិច្ចឬសម្ភារៈធ្ងន់ធ្ងរ ឬការលំបាកពិសេសណាមួយ ដែលនាំឱ្យព្យួរសកម្មភាពក្រុមហ៊ុនមិនលើសពី២ខែ។ការព្យួរសកម្មភាពនេះត្រូវដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អធិការការងារ។