នាងកញ្ញា សោម វណ្ណស៊ូដានី រឺ សោម វណ្ណសុក ជាតារាកំពូលមួយដួងនៃកម្ពុជាកាលពីមុនឆ្នាំ១៩៧៥ ដែលជាទីស្នេហានៃមហាទស្សនិកជន។ កេរនាមរបស់នាង ល្បីល្បាញរហូតមកដល់សព្វថ្ងៃ ទោះបីជាខ្សែភាពយន្តដែលនាងបានសម្តែងនៅសេសសល់តិចតួចក៏ដោយ។ តារា សោម វណ្ណសុក និយមសម្តែងតួកំសត់ ដែលធ្វើអោយមហាទស្សនិកជាច្រើនស្រក់ទឹកភ្នែកតាមការសម្តែងរបស់នាង។ ក្នុងអាជីពការងារសិល្បៈនេះ នាងកញ្ញាសោម វណ្ណសុក ពិតជាទទួលបានជោគជ័យយ៉ាងខ្លាំងក្លា ដែលជាមនោទកភាពមួយសម្រាប់រូបនាងកញ្ញា និងក្រុមគ្រួសារ តែជីវិតឯកជននៃរឿងស្នេហាវិញ មិនទទួលបានជោគជ័យក្នុងសុភមង្គលនៃវិថីជីវិតឡើយ ដែលយើងនិយាយអាចនិយាយបានថា នាងជួបនិងរឿង អកុសលជាច្រើន ដែលកើតឡើងចំពោះរូបនាង បណ្តាលអោយមហាជនកើតចិត្តអាណិតអាសូរនាងទៀតផង។