១.៣- ប្រាក់រង្វាន់ការងារទៀងទាត់កម្មករ និយោជិតមកធ្វើការទៀងទាត់រៀងរាល់ថ្ងៃក្នុង១ខែត្រូវបានទទួលប្រាក់រង្វាន់យ៉ាង តិចបំផុត១០ដុល្លារក្នុង១ខែ។កម្មករ និយោជិតទាំងនេះរួមទាំង កម្មករ និយោជិតម្តងម្កាល កម្មករ និយោជិត សាកល្បងការងារ និងកម្មករ និយោជិតដេរស៊ីបុងផងដែរ។ ប្រាក់រង្វាន់ ទៀងទាត់នេះផ្តល់ឲ្យតែករណីកម្មករនិយោជិតបានទទួលការអនុញ្ញាតឲ្យឈប់សម្រាកច្បាប់ប្រចាំឆ្នាំ ឬការឈប់សម្រាកថ្ងៃបុណ្យសាធារណៈ ដោយមានប្រាក់ឈ្នួលតែប៉ុណ្ណោះ។* ក្នុងករណីមានការប្រែប្រួល អំពីការ ផ្តល់ប្រាក់រង្វាន់ការងារទៀងទាត់ក្រុមហ៊ុន នឹងអនុវត្តតាមសេចក្តីជូនដំណឹងចុងក្រោយរបស់ក្រសួងទទួលបន្ទុកវិស័យការងារ ។១.៤- ប្រាក់សោហ៊ុយធ្វើដំណើរ និងថ្ងៃស្នាក់នៅក្រុមហ៊ុនផ្ដល់ប្រាក់សោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅចំនួន០៧ (ប្រាំពីរ) ដុល្លារ សហរដ្ឋអាមេរិកក្នុងមួយខែសម្រាប់កម្មករ និយោជិតទាំងអស់។ ចំពោះកម្មករ និយោជិតណា ដែលក្រុមហ៊ុន បានផ្ដល់មធ្យោបាយធ្វើដំណើរ ឬផ្ដល់កន្លែងស្នាក់នៅ គឺមិនត្រូវបាននូវប្រាក់ សោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅនេះទេ ។